ភាពហត់នឿយ, ស្ត្រេស, ការងារប្រចាំថ្ងៃរវល់ខ្លាំងគ្មានពេលសម្រាក… គឺជាមូលហេតុដែលរំខានដល់ជីវិតផ្លូវភេទរបស់អ្នក។ ហើយការមិនបានស្និតស្នាលផ្នែករាងកាយយូរទៅ នឹងធ្វើឲ្យអ្នកកើតមានបញ្ហាមួយចំនួន។
ធុញថប់ក្នុងអារម្មណ៍ច្រើន
អ្នកស្រាវជ្រាវជាច្រើបានរកឃើញថា អ្នកដែលមិនបានរួមភេទត្រូវប្រឈមមុននឹងភាពតានតឹងក្នុងអារម្មណ៍ច្រើនជាងអ្នកដែលបានរួមភេទ ២សប្តាហ៍ម្តង។ ក្រុមអ្នកជំនាញបានបន្តទៀតថា ការរួមភេទធ្វើឲ្យខួរក្បាលបញ្ចេញអ័រម៉ូន endorphins និងសារធាតុ oxytocin ជួយឲ្យអារម្មណ៍ស្រស់ស្រាយ និងបាត់ភាពតានតឹង។
កើតជំងឺផ្តាសាយ
ក្រុមអ្នកស្រាវជ្រាវនៅសហរដ្ឋអាមេរិក បានរកឃើញថា មនុស្សដែលបានរួមភេទ ១ ទៅ ២ ដងក្នុងមួយសប្តាហ៍ រាងកាយរបស់ពួកគេអាចប្រយុទ្ធប្រឆាំងនឹងមេរោគច្រើនជាង ៣០ភាគរយ។ ហេតុនេះហើយ នៅពេលដែលអ្នកមិនបានរួមភេទ ប្រព័ន្ធភាពស៊ាំនឹងចុះខ្សោយ ដែលងាតនឹងកើតជំងឺផ្តាសាយ។
មានបញ្ហាផ្លូវចិត្ត
សមាសធាតុ មេឡានីន, serotonin និងអុកស៊ីតូស៊ីន នៅក្នុងទឹកកាម អាចជួយពង្រឹងដល់អារម្មណ៍របស់ស្ត្រីឲ្យល្អប្រសើរឡើងវិញ។ ដូច្នេះអ្នកត្រូវចាំថា ការឈប់រួមភេទ ធ្វើឲ្យស្ត្រីមានជំងឺធ្លាក់ទឹកចិត្ត និងមានបញ្ហាផ្លូវចិត្ត។
ប្រឈមហានិភ័យនៃការងាប់លិង្គ
បុរសដែលមិនបានរួមភេទ ត្រូវប្រឈមនឹងហានិភ័យនៃជំងឺងាប់លិង្គដល់ទៅពីរដង បើធៀបជាមួយនឹងអ្នកដែលបានរួមភេទ ១ ទៅ ២ ដងក្នុងមួយសប្តាហ៍។
អ្នកជំនាញបានផ្តល់អនុសាសន៍ថា ដោយសារតែលិង្គជាដុំសាច់ ដូច្នេះគួរតែបង្កើតការរួមភេទឲ្យបានទៀងទាត់ដើម្បីរក្សាភាពខ្លាំងរបស់វា៕ប្រភព៖rumduol-svayrieng
No comments:
Post a Comment